គណៈប្រតិភូក្រសួងអធិការកិច្ច និងមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តត្បូងឃ្មុំ រួមសហការជាមួយអាជ្ញាធរខេត្តត្បូងឃ្មុំ បានរៀបចំធ្វើវេទិកាសាធារណៈ នៅឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ៖ រសៀលថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ គណៈប្រតិភូក្រសួងអធិការកិច្ច និងមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តត្បូងឃ្មុំ រួមសហការគ្នាយ៉ាងល្អជាមួយអាជ្ញាធរខេត្តត្បូងឃ្មុំ បានរៀបចំធ្វើវេទិកាសាធារណៈស្តីពីការផ្តល់សេវាសាធារណៈ ដើម្បីទទួលសំណូមពរពីប្រជាពលរដ្ឋនៅ ឃុំជប់ ស្រុុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព លោកជំទាវ សេន សាណាស់ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និង ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្តត្បូងឃ្មុំ លោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ មន្ត្រីជំនាញ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធ លោកប្រធានក្រុមប្រឹក្សា សមាជិកក្រុមប្រឹក្សា មេឃុំ ប្រធាន អនុប្រធានភូមិ និងប្រជាពលរដ្ឋ សរុបចំនួន ២៥៣នាក់ (ស្ត្រីចំនួន ៩៥នាក់) ដោយទទួលបានសំណូមពរពីប្រជាពលរដ្ឋសរុបចំនួន ៦ សំណូមពរ។