កិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ ប្រធានគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច
ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិកអចិន្ត្រៃយ៍ និងសមាជិកគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច សរុប ៤៨៧រូប នារសៀលថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងឱកាសនាពេលនោះ ឯកឧត្តម មានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៩-២០ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានធ្វើការកត់សម្គាល់ វាយតម្លៃខ្ពស់ និងសូមអរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាសមាជិកបក្សគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកចិត្តទុកដាក់បំពេញការងាររដ្ឋ និងការងារបក្ស នាពេលកន្លងមក គឺមានរយៈពេលលើសពី១០០ថ្ងៃហើយ។ ឯកឧត្តមប្រធាន ក៏បានបន្តថា កិច្ចប្រជុំនៅថ្ងៃនេះ ប្រព្រឹត្តទៅមានគោលបំណងចំនួន២ គឺ៖ទី១.ផ្សព្វផ្សាយខ្លឹមសារនៃសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ៩-១០ ខែធ្នូ ឆ្នាំ២០២៣, និងទី២ ប្រកាសលទ្ធផលនៃការបោះឆ្នោតជ្រើសរើសសមាសភាពបំពេញបន្ថែមរចនាសម្ព័ន្ធគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច។