វគ្គបណ្តុះបណ្តាលថ្ងៃទី៤ របស់សិក្ខាកាមក្រសួងអធិការកិច្ចស្តីពី «សវនកម្មលើសមិទ្ធកម្ម» នៅមជ្ឈមណ្ឌល iCISA នៃសាធារណរដ្ឋឥណ្ឌា
មជ្ឈមណ្ឌល iCISA នៃសាធារណរដ្ឋឥណ្ឌា នាថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ គណៈប្រតិភូក្រសួងអធិការកិច្ច ដឹកនាំដោយ ឯកឧត្តម ថៃ ច័ន្ទរិទ្ធ ទីប្រឹក្សាក្រសួងអធិការកិច្ច ចូលរួមវគ្គបណ្ដុះបណ្ដាលស្តីពី «សវនកម្មលើសមិទ្ធកម្ម» ដែលជាថ្ងៃទី៤ នៃកម្មវិធីសិក្សារបស់គណៈប្រតិភូក្រសួងអធិការកិច្ច។
ដោយក្នុងថ្ងៃទី៤នេះ កម្មវិធីសិក្សា នៃការបណ្ដុះបណ្ដាលមានដូចខាងក្រោម ៖
១. សវនកម្មលើសមិទ្ធកម្ម៖ បច្ចេកទេសក្នុងការប្រមូល និងវិភាគភស្តុតាង ធ្វើបទបង្ហាញដោយ លោក Abhishek Singh-II, Sr. DAG, O/o the PAG (Audit)
២. ការសន្និដ្ឋានលើសវនកម្ម៖ ការត្រៀមរៀបចំរបាយការណ៍សវកម្មលើសមិទ្ធកម្ម និងការធានាបាននូវប្រសិទ្ធភាពសវនកម្មលើសមិទ្ធកម្ម ធ្វើបទបង្ហាញដោយ លោក S. K. Jha Director General O/o DGA (Energy)៕