ពិធីដាំដើមផ្កាជានិមិត្តរូប នៃទំនាក់ទំនង និងសាមគ្គីភាព រវាងក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលអន្ដរជាតិសម្រាប់ប្រព័ន្ធព័ត៌មាននិងសវនកម្ម (iCISA) នៃសាធារណរដ្ឋឥណ្ឌា
នាថ្ងៃអាទិត្យ ១២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ថៃ ច័ន្ទរិទ្ធ ទីប្រឹក្សាក្រសួងអធិការកិច្ច និងជាប្រធានប្រតិភូ បានដឹកនាំប្រតិភូនៃក្រសួងអធិការកិច្ច ចូលរួមពិធីដាំដើមផ្កាជានិមិត្តរូប នៃទំនាក់ទំនង និងសាមគ្គីភាព រវាងក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលអន្ដរជាតិសម្រាប់ប្រព័ន្ធព័ត៌មាននិងសវនកម្ម (iCISA) នៃសាធារណរដ្ឋឥណ្ឌា ដែលមានការអញ្ជើញចូលរួមពីលោក Rahul Kumar នាយកមជ្ឈមណ្ឌលអន្ដរជាតិសម្រាប់ប្រព័ន្ធព័ត៌មាននិងសវនកម្ម (iCISA) ពិធីដ៏មានអត្ថន័យនេះធ្វើឡើងនៅមជ្ឈមណ្ឌលអន្ដរជាតិសម្រាប់ប្រព័ន្ធព័ត៌មាននិងសវនកម្ម (iCISA) នៃសាធារណរដ្ឋឥណ្ឌា៕
![](https://inspection.gov.kh/wp-content/uploads/2024/05/image-45-1024x726.png)
![](https://inspection.gov.kh/wp-content/uploads/2024/05/image-46-1024x683.png)
![](https://inspection.gov.kh/wp-content/uploads/2024/05/image-47-1024x683.png)
![](https://inspection.gov.kh/wp-content/uploads/2024/05/image-48-1024x683.png)
![](https://inspection.gov.kh/wp-content/uploads/2024/05/image-49-1024x683.png)
![](https://inspection.gov.kh/wp-content/uploads/2024/05/image-50-1024x683.png)
![](https://inspection.gov.kh/wp-content/uploads/2024/05/image-51-1024x700.png)