គណៈប្រតិភូសវនកម្មផ្ទៃក្នុង នៅមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ចខេត្តកំពង់ឆ្នាំង
ឯកឧត្តម ចាន់ កុលបុត្រ រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំគណៈប្រតិភូសវនកម្មផ្ទៃក្នុង របស់ក្រសួងអធិការកិច្ច ដើម្បីចុះធ្វើសវនកម្មលើការដឹកនាំ និង ការគ្រប់គ្រងធនធានមនុស្ស ទ្រព្យសម្បត្តិរដ្ឋ ការប្រើប្រាស់ចំណូល-ចំណាយថវិការដ្ឋ របស់មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ឆ្នាំង ក្នុងការិយបរិច្ឆេទឆ្នាំ ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ ដោយមានការចូលរួមពី លោក សោម សុជាតា ប្រធានមន្ទីរ លោក និងលោកស្រី អនុប្រធានមន្ទីរ លោក និងលោកស្រី ជាប្រធាន អនុប្រធាន ការិយាល័យ និងមន្រ្តីទាំងអស់ នៅរសៀលថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។
![](https://inspection.gov.kh/wp-content/uploads/2024/05/photo_2024-05-16_21-06-22-1024x728.jpg)
![](https://inspection.gov.kh/wp-content/uploads/2024/05/photo_2024-05-16_21-06-25-1024x549.jpg)
![](https://inspection.gov.kh/wp-content/uploads/2024/05/photo_2024-05-16_21-06-27-1024x749.jpg)
![](https://inspection.gov.kh/wp-content/uploads/2024/05/photo_2024-05-16_21-06-28-1024x768.jpg)