ឯកឧត្តម ស៊ឹម ស៊ូយុង រដ្ឋលេខាធិការក្រសួងអធិការកិច្ច អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចំពោះកិច្ចដើម្បីពិភាក្សា លើប្រធានបទពាក់ព័ន្ធនឹងការជំរុញការទទួលពិនិត្យ និងដោះស្រាយពាក្យបណ្តឹង សម្រាប់សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥
រាជធានីភ្នំពេញ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ – ឯកឧត្តម ស៊ឹម ស៊ូយុង រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចំពោះកិច្ចដើម្បីពិភាក្សា លើប្រធានបទពាក់ព័ន្ធនឹងការជំរុញការទទួលពិនិត្យ និងដោះស្រាយពាក្យបណ្តឹង សម្រាប់សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ដោយមានការចូលរួមពី ឯកឧត្តម ហេង លឹមទ្រី រដ្ឋលេខាធិការ ឯកឧត្តម អ៊ុន វ៉ាល់ឡឺរ៉ូ រដ្ឋលេខាធិការ និងជាអនុប្រធាន ឯកឧត្តម ង៉ុយ ហាក់ អនុរដ្ឋលេខាធិការ និងឯកឧត្តម អស់លោកដែលជាសមាជិកក្រុមការងារចំពោះកិច្ចទាំងអស់។