ក្រសួងអធិការកិច្ច រួមសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរខេត្តកំពត បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពី «ការត្រួតពិនិត្យគ្រឿងញៀន» នៅក្រុងបូកគោ
ខេត្តកំពត៖ ព្រឹកថ្ងៃសុក្រ១១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងអធិការកិច្ច រួមសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរខេត្តកំពត បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពី «ការត្រួតពិនិត្យគ្រឿងញៀន» នៅក្រុងបូកគោ ខេត្តកំពត ស្ថិតក្នុងវិទ្យាល័យហ៊ុនសែនព្រែកត្នោត ក្រោមអធិបតីភាពលោកជំទាវ ថាក់ ឡានី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម ហ៊យនិង ឯកឧត្តម សេន សាប៊ីល អភិបាលរងខេត្តកំពត និងអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានមន្ទីរ អង្គភាព អភិបាលរងក្រុងបូកគោ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ និងសិស្សានុសិស្សសរុប ៣៥៨នាក់ (ស្ត្រី ១៦៨នាក់) ដោយបានឆ្លើយសំណួរពាក់ពន្ន្ធ័នឹងទិដ្ឋភាពច្បាប់ និងបទពិសោធជាក់ស្តែងដោយមន្រ្តីជំនាញ តំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងស្នងការនគរបាលខេត្តកំពតគ្រប់សំណួរ។
![](https://inspection.gov.kh//wp-content/uploads/2023/12/408797740_758483812988637_4931566673878044820_n-683x1024.jpg)
![](https://inspection.gov.kh//wp-content/uploads/2023/12/407928609_758483816321970_286893975145789510_n-683x1024.jpg)
![](https://inspection.gov.kh//wp-content/uploads/2023/12/407911166_758483896321962_1701874010593542641_n-1024x683.jpg)
![](https://inspection.gov.kh//wp-content/uploads/2023/12/407893799_758483889655296_5890934609377526713_n-1024x682.jpg)
![](https://inspection.gov.kh//wp-content/uploads/2023/12/407916964_758483806321971_525264365828086832_n-1024x707.jpg)
![](https://inspection.gov.kh//wp-content/uploads/2023/12/407924660_758483909655294_8171227450032319443_n-1024x683.jpg)