លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការប្រចាំការក្រសួងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំដេីម្បីពិនិត្យ និងពិភាក្សា លេីសេចក្តីព្រាងប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះនាយកដ្ឋាននៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ

|

រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ – លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការប្រចាំការក្រសួងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំដេីម្បីពិនិត្យ និងពិភាក្សា លេីសេចក្តីព្រាងប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះនាយកដ្ឋាននៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយកស្តីទី អគ្គនាយករង នាយករងនិងមន្រ្តីខុទ្ទកាល័យ ប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និងក្រុមជំនួយការច្បាប់។

អត្ថបទទាក់ទង