លោកជំទាវ សុភ័គ្គ ថាវី រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីការត្រៀមលក្ខណៈរៀបចំទទួល និងជូនដំណើរគណៈប្រតិភូជាន់ខ្ពស់រួមមាន គណ:ប្រតិភូជាន់ខ្ពស់ដឹកនាំដោយ ឯកឧត្តម PAUL KAGAME ប្រធានាធិបតី នៃសាធារណរដ្ឋរវ៉ាន់ដា និងលោកជំទាវ ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា

|

លោកជំទាវ សុភ័គ្គ ថាវី រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីការត្រៀមលក្ខណៈរៀបចំទទួល និងជូនដំណើរគណៈប្រតិភូជាន់ខ្ពស់រួមមាន គណ:ប្រតិភូជាន់ខ្ពស់ដឹកនាំដោយ ឯកឧត្តម PAUL KAGAME ប្រធានាធិបតី នៃសាធារណរដ្ឋរវ៉ាន់ដា និងលោកជំទាវ ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ និងគណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយ ឯកឧត្តម EMMANUEL MACRON ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង និង លោកជំទាវ ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នាពេលខាងមុខនេះ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។

រាជធានីភ្នំពេញ៖ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦៕

អត្ថបទទាក់ទង