កិច្ចប្រជុំស្ដីពីការងារចំពោះមុខក្នុងការត្រៀមរៀបចំធ្វើតេស្ដរកសារធាតុញៀនសម្រាប់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងអធិការកិច្ច

|

ទីស្ដីការក្រសួងអធិការកិច្ច៖ ថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារ អនុវត្តបទបញ្ជាស្ដីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ប្រចាំក្រសួងអធិការកិច្ច បានរៀបចំកិច្ចប្រជុំស្ដីពីការងារចំពោះមុខក្នុងការត្រៀមរៀបចំធ្វើតេស្ដរកសារធាតុញៀនសម្រាប់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងអធិការកិច្ច ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន ច័ន្ទសុខរិន រដ្ឋលេខាធិការ និងការអញ្ចើញចូលរួមពី ឯកឧត្តម លោក លោកស្រី អនុប្រធាន សមាជិក សមាជិកាក្រុមការងារ។

អត្ថបទទាក់ទង