កិច្ចប្រជុំប្រចាំសប្តាហ៍តាមដានវឌ្ឍនភាពការងាររបស់នាយកដ្ឋានអប់រំផ្សព្វផ្សាយច្បាប់ និងនាយកដ្ឋានទំនាក់ទំនងរាជរដ្ឋាភិបាល និងរដ្ឋសភា ព្រឹទ្ធសភា

|

ទីស្តីការក្រសួងអធិការកិច្ច៖ ព្រឹកចន្ទ ១០កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ ថាក់ ឡានី រដ្ឋលេខាធិការ និងលោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍តាមដានវឌ្ឍនភាពការងាររបស់នាយកដ្ឋានអប់រំផ្សព្វផ្សាយច្បាប់ និងនាយកដ្ឋានទំនាក់ទំនងរាជរដ្ឋាភិបាល និងរដ្ឋសភា ព្រឹទ្ធសភា ដើម្បីរាយការណ៍អំពីបច្ចុប្បន្នភាពការងា ការចូលរួមមតិយោបល់ផ្សេងៗ និងកិច្ចការចំពោះមុខ (ទី១.រំលឹកអនុសាសន៍តម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីលើការងារដឹកនាំ និងគ្រប់គ្រងវិស័យអធិការកិច្ច ក្នុងពិធីបិទសន្និបាតក្រសួងនាពេលថ្មីៗនេះ និងទី២.ពាំនាំសារថ្លែងអំណរគុណ កោតសរសើរ ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ នៃក្រសួងអធិការកិច្ច ព្រមទាំងមតិបូកសរុបកិច្ចប្រជុំរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងប្រជុំថ្នាក់ដឹកនាំក្រសួង នាថ្ងៃទី១៦ កុម្ភៈ ២០២៤) និងទិសដៅបន្តនៃការងារ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ សេន សាណាស់ អនុរដ្ឋលេខាធិការ លោកជំទាវ អគ្គនាយករង ប្រធាន/អនុប្រធាននាយកដ្ឋាន និងប្រធាន/អនុប្រធានការិយាល័យ និងមន្រ្តីរាជការសរុបចំនួន៣៥ រូប ស្រី ១៣ រូប។

អត្ថបទទាក់ទង