កិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែសីហា និងលើកទិសដៅប្រចាំខែកញ្ញា របស់នាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ
នាថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ស៊ឹម ស៊ូយុង រដ្ឋលេខាធិការ និង ឯកឧត្តម ហេង លឹមទ្រី រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែសីហា និងលើកទិសដៅប្រចាំខែកញ្ញា របស់នាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គនាយក ឯកឧត្តម លោកជំទាវ អគ្គនាយករង ឯកឧត្តមប្រធាននាយកដ្ឋាន និងលោក លោកស្រី ជាមន្រ្តីក្នុងនាយកដ្ឋាន នៅទីស្តីការក្រសួងអធិការកិច្ច។