លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៦
លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យមើលរួមគ្នានូវវឌ្ឍនភាព សមិទ្ធផល និងប្រសិទ្ធភាព ក្នុងការប្រយុទ្ធនឹងមេរោគអេដស៍និងជំងឺអេដស៍សម្រាប់ រយៈពេល៦ខែចុងឆ្នាំ២០២៦ ព្រមទាំងធ្វើការពិភាក្សាប្រមូលធាតុចូលសំខាន់ៗផងដែរ។
ខេត្តព្រះសីហនុ៖ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦៕





