កិច្ចប្រជុំប្រចាំសប្តាហ៍តាមដានវឌ្ឍនភាពការងាររបស់នាយកដ្ឋានអប់រំផ្សព្វផ្សាយច្បាប់ និងនាយកដ្ឋានទំនាក់ទំនងរាជរដ្ឋាភិបាល និងរដ្ឋសភា ព្រឹទ្ធសភា ដឹកនាំដោយ លោកជំទាវ ថាក់ ឡានី និងលោកជំទាវ វី ស្រីពៅ
រសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវ ថាក់ ឡានី រដ្ឋលេខាធិការនិងលោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍តាមដានវឌ្ឍនភាពការងាររបស់នាយកដ្ឋានអប់រំផ្សព្វផ្សាយច្បាប់ និងនាយកដ្ឋានទំនាក់ទំនងរាជរដ្ឋាភិបាល និងរដ្ឋសភា ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ សេន សាណាស់ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាន/អនុប្រធាននាយកដ្ឋាន និងប្រធាន/អនុប្រធានការិយាល័យ និងមន្រ្តីរាជការសរុបចំនួន ៣៣រូប ស្រី ០៧រូប នៅទីស្តីការក្រសួងអធិការកិច្ច។