កិច្ចប្រជុំក្រុមការងារច្បាប់ដេីម្បីពិនិត្យ និងពិភាក្សា លេីសេចក្តីព្រាងប្រកាសស្តីពីការបែងចែកក្រសួង ស្ថាប័ន តាមវិស័យក្នុងការធ្វេីអធិការកិច្ច
លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការប្រចាំការ បានអញ្ជើញដឹកនាំក្រុមការងារច្បាប់ដេីម្បីពិនិត្យ និងពិភាក្សា លេីសេចក្តីព្រាងប្រកាសស្តីពីការបែងចែកក្រសួង ស្ថាប័ន តាមវិស័យក្នុងការធ្វេីអធិការកិច្ច កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សា តំណាងខុទ្ទកាល័យឯកឧត្តមរដ្ឋមន្រ្តី តំណាងអង្គភាពពាក់ព័ន្ធ និងក្រុមជំនួយការ សរុបចំនួន១៥នាក់ នាព្រឹកថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងអធិការកិច្ច។