លោកជំទាវរដ្ឋលេខាធិការ វី ស្រីពៅ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះធ្វើវេទិកាសាធារណៈនៅខេត្តកំពត
លោកជំទាវរដ្ឋលេខាធិការ វី ស្រីពៅ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះធ្វើវេទិកាសាធារណៈនៅខេត្តកំពត
រាជធានីភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ – លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយនិងទទួលសំណូមពរពីប្រជាពលរដ្ឋ ស្ថិតនៅវត្ដអង្គទុល្លភ៍ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ចាន់ ថា អភិបាលរង នៃគណៈអភិបាលខេត្តកំពត តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពត លោក ឃី សុខឃឿន ប្រធានមន្ទីរអធិការកិច្ចខេត្តកំពត លោកអភិបាលរង នៃគណៈអភិបាលស្រុកឈូក លោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានមន្ទីរ មន្ត្រីជំនាញ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ សមាជិកក្រុមប្រឹក្សា មេឃុំ ប្រធាន អនុប្រធានភូមិ និងប្រជាពលរដ្ឋ សរុបចំនួន ១៨៦ នាក់ (ស្ត្រីចំនួន ៨៩ នាក់) ប្រកបដោយបរិយាកាសរីករាយ ការយកចិត្តទុកដាក់ និងចូលរួមយ៉ាងផុសផុល រហូតទទួលបានសំនួរ និងសំណូមពរពីប្រជាពលរដ្ឋសរុបចំនួន ៤៣ ដោយសំណូមពរភាគច្រើនមានលក្ខណៈដូចៗគ្នា ក្នុងនោះចម្រាញ់បាន ១៣ សំណូមពរ ដូចជា៖ ការស្នើសុំដាក់បង្គោលអគ្គិសនី ការស្នើសុំជួសជុលផ្លូវ សាងសង់ផ្លូវបេតុងឬកៅស៊ូ និងការពង្រឹងភូមិឃុំមានសុវត្ថិភាព ។ល។
ជាលទ្ធផល សំនួរសំណូមពរមួយចំនួនត្រូវបានអាជ្ញាធរមន្រ្តីជំនាញបានឆ្លើយបំភ្លឺយ៉ាងក្បោះក្បាយ និងដោះស្រាយនៅនឹងកន្លែងរួចរាល់ រីឯករណីមួយចំនួនទៀតអាជ្ញាធរមូលដ្ឋាននឹងស្នើសុំទៅថ្នាក់លើដើម្បីដោះស្រាយបន្តជូនប្រជាពលរដ្ឋ។

















