ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច ជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការប្រជាជនខេត្តប៊ិញយឿង
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ូ វ៉ានមិញ ប្រធានគណៈកម្មាធិការប្រជាជនខេត្តប៊ិញយឿង (ខេត្តប៊ិញយឿងជាខេត្តដែលរីកចម្រើនខាងសេដ្ឋកិច្ច និងឧស្សាហកម្ម ជាប់លំដាប់ទី៣ បន្ទាប់ពីរដ្ឋធានីហាណូយ និងទីក្រុងហូជីមិញ) នាថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តប៊ិញយឿង សាធារណរដ្ឋសង្គមនិយមវៀតណាម។
![](https://inspection.gov.kh/wp-content/uploads/2024/06/image-224-1024x682.png)
![](https://inspection.gov.kh/wp-content/uploads/2024/06/image-225-1024x769.png)
![](https://inspection.gov.kh/wp-content/uploads/2024/06/image-226-1024x682.png)
![](https://inspection.gov.kh/wp-content/uploads/2024/06/image-227-1024x487.png)
![](https://inspection.gov.kh/wp-content/uploads/2024/06/image-228-1024x535.png)
![](https://inspection.gov.kh/wp-content/uploads/2024/06/image-229-1024x682.png)
![](https://inspection.gov.kh/wp-content/uploads/2024/06/image-230-1024x958.png)
![](https://inspection.gov.kh/wp-content/uploads/2024/06/image-231-1024x682.png)
![](https://inspection.gov.kh/wp-content/uploads/2024/06/image-232-1024x531.png)
![](https://inspection.gov.kh/wp-content/uploads/2024/06/image-233-1024x556.png)