ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើករណីពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៅទីស្ដីការក្រសួង

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើករណីពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៅទីស្ដីការក្រសួង។ កិច្ចប្រជុំនេះបានផ្តោតការពិនិត្យពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងផុសផុលទៅលើអង្គហេតុ អង្គច្បាប់ និងភស្តុតាង ព្រមទាំងដំណើរការនៃការដោះស្រាយបណ្តឹងឱ្យបានពេញលេញ និងគ្រប់ជ្រុងជ្រោយ។

ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន៍ តម្រង់ទិស និងណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ឱ្យបន្តយកចិត្តទុកដាក់លើការស្រាវជ្រាវប្រមូលព័ត៌មានបន្ថែម និងសហការឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ដើម្បីជួយសម្របសម្រួល និងពន្លឿនចំណាត់ការដោះស្រាយលើករណីបណ្ដឹងជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព យុត្តិធម៌ ភាពឆាប់រហ័ស និងអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគិតយុត្តជាធរមាន។

រាជធានីភ្នំពេញ៖ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦៕

—

H.E. SOK Soken, Minister of Inspection, chaired a meeting to review and discuss a citizen complaint in Kampong Speu Province, attended by leaders and technical officials at the Ministry. The meeting focused on an in-depth review, discussion, and active exchange of views regarding the facts, laws, evidence, and overall procedures to ensure a comprehensive and thorough complaint resolution process.

Addressing the meeting, H.E. Minister provided guidance and strategic direction to the leaders and technical officials to continue prioritizing further information gathering and maintain close cooperation with local authorities and relevant institutions to facilitate and expedite the complaint resolution process for the citizens with transparency, fairness, speed, and strict adherence to existing laws and legal and regulatory instruments.

Phnom Penh, October 20, 2026

អត្ថបទទាក់ទង