ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ចបានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍

រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ចបានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងពិភាក្សាសេចក្តីព្រាងប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះនៃអគ្គនាយកដ្ឋានដោះស្រាយបណ្តឹង, អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ, វិទ្យាស្ថានជាតិអធិការកិច្ច និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង ឱ្យបានគ្រប់ជ្រុងជ្រោយ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូបនៃក្រសួងអធិការកិច្ច នៅទីស្ដីការក្រសួង។

ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យថ្នាក់ដឹកនាំទាំងអស់ត្រូវបន្តខិតខំអនុវត្តផែនការសកម្មភាព ដែលមានគោលដៅយុទ្ធសាស្រ្ត វិធានការគន្លឹះ និងសកម្មភាពសំខាន់ៗនៃយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងឱ្យសម្រេចបានសមិទ្ធផលបន្ថែមទៀត។

Phnom Penh, June 19, 2025 – H.E. Sok Soken, Minister of Inspection, presided over the weekly meeting to thoroughly review and discuss the Draft Prakas on the organization and functions of the bureaus under the General Department of Complaint Resolution, the General Department of Administration and Finance, the National Institute of Inspection, and the Department of Internal Audit. The meeting was attended by leaders and officials of the Ministry, at the Ministry of Inspection.

On this occasion, H.E. Minister further advised all leaders to continue their dedicated efforts in implementing the action plan, which includes strategic objectives, key measures, and priority actions under the Ministry’s “S4P4” Strategy, with the aim of achieving further accomplishments.

អត្ថបទទាក់ទង