ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច បំពេញទស្សនកិច្ចការងារ និងចូលជួបសម្ដែងការគួរសម ជាមួយលោកជំទាវ ទូច សុផារត្ន ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម នៅស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច បំពេញទស្សនកិច្ចការងារ និងចូលជួបសម្ដែងការគួរសម ជាមួយលោកជំទាវ ទូច សុផារត្ន ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម នៅស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការសាកសួរសុខទុក្ខដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃស្ថានទូត និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការសម្របសម្រួល និងការគាំទ្រយ៉ាងយកចិត្តទុកដាក់ របស់លោកជំទាវឯកអគ្គរាជទូត និងមន្ត្រីស្ថានទូត ធ្វើឱ្យទស្សនកិច្ចការងាររបស់គណៈប្រតិភូក្រសួងអធិការកិច្ច អាចប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យខ្ពស់ ព្រមទាំងលើកទឹកចិត្តដល់មន្ត្រីស្ថានទូតទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចបម្រើជាតិ និងរួមចំណែកពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ប្រទេសវៀតណាម៖ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦៕
—
H.E. SOK Soken, Minister of Inspection, led the delegation of the Ministry of Inspection on a working visit to pay a courtesy call on H.E. Mrs. TOUCH Sopharath, Ambassador of the Kingdom of Cambodia to the Socialist Republic of Viet Nam, at the Royal Embassy of Cambodia in the Socialist Republic of Viet Nam.
On that occasion, H.E. Minister extended his warm greetings to the leaders and diplomatic staff of the embassy and expressed his deep gratitude for the attentive support and coordination provided by H.E. Mrs. Ambassador and embassy officials, which ensured the smooth conduct and resounding success of the delegation’s working visit. Furthermore, H.E. Minister encouraged all embassy officials to continue their dedicated efforts in fulfilling their national duties and contributing to further strengthening the relations between Cambodia and Viet Nam.
Viet Nam, September 29, 2026













