ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងាររបស់អនុក្រុមការងារពង្រឹងការងារដោះស្រាយបណ្ដឹង នៃក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្រ ព៤ជ៤ របស់ក្រសួងអធិការកិច្
រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងាររបស់អនុក្រុមការងារពង្រឹងការងារដោះស្រាយបណ្ដឹង នៃក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្រ ព៤ជ៤ របស់ក្រសួងអធិការកិច្ច ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើនរូប នៅទីស្ដីការក្រសួងអធិការកិច្ច។
អង្គប្រជុំបានពិនិត្យ និងពិភាក្សាទៅលើការងារអាទិភាព សកម្មភាពការងារ លទ្ធផលការងារ និងទិសដៅការងាររបស់អនុក្រុមការងារពង្រឹងការងារដោះស្រាយបណ្តឹង សំដៅចូលរួមពង្រឹងការងារដោះស្រាយបណ្ដឹងតវ៉ា និងបណ្ដឹងបរិហារ របស់ក្រសួងឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបានកន្លងមកនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធទាំងអស់ត្រូវខិតខំពង្រឹង និងជំរុញការងាររបស់អនុក្រុមការងារដោះស្រាយបណ្ដឹង ឱ្យមានលក្ខណៈជាប្រព័ន្ធការងារដែលពេញលេញ និងប្រទាក់ក្រឡា ដូចដែលបានកំណត់ក្នុងយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច។
—
Phnom Penh, October 23, 2025 – H.E. Sok Soken, Minister of Inspection, presided over a meeting to review and monitor the progress of the Sub-Working Group on Strengthening the Dispute Resolution Mechanisms of the Working Group for Monitoring the Implementation of the Ministry’s “S4P4” Strategy, with the participation of leaders and officials at the Ministry of Inspection.
The meeting examined and discussed the Sub-Working Group’s priority tasks, key activities, achieved results, and future work, aiming to further enhance the Ministry’s effectiveness in addressing the appeal and complaint cases.
Alongside the achievements made so far, H.E. Minister also advised all leaders and relevant officials to continue strengthening and accelerating the work of the Sub-Working Group on Strengthening the Dispute Resolution Mechanisms to ensure a more systematic, comprehensive, and consistent mechanism, in alignment with the Ministry’s “S4P4” Strategy.






