ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមក្នុង “ពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦”
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមក្នុង “ពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅបញ្ជាការដ្ឋានការពារកោះឆ្នេរខេត្តកំពង់ស្ពឺ។
ពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦ នាឱកាសនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា សំដៅបណ្តុះបណ្តាល និងពង្រឹងមនសិការស្នេហាជាតិ វិន័យ និងសមត្ថភាពការពារជាតិដល់យុវជនជំនាន់ក្រោយ ឱ្យក្លាយជាកម្លាំងបន្តវេនប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមថែរក្សាសន្តិភាព ស្ថិរភាព និងអធិបតេយ្យជាតិ។
រាជធានីភ្នំពេញ៖ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦៕
—
H.E. SOK Soken, Minister of Inspection, attended the “Opening Ceremony of the 1st Generation Military Conscription Training Course in 2026,” held under the high presidency of Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, at the Coastal and Island Defense Command in Kampong Speu Province.
The opening ceremony of the 1st Generation Military Conscription Training Course in 2026 demonstrates the Royal Government’s high commitment to implementing the Law on Military Obligations, aiming to cultivate and strengthen patriotic consciousness, discipline, and national defense capabilities among the younger generation, molding them into a successor force endowed with high resolve and a sense of responsibility to contribute to safeguarding peace, stability, and national sovereignty.
Phnom Penh, November 9, 2026.















