កិច្ចប្រជុំត្រៀមរៀបចំដំណើទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ចទៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់

ព្រឹកថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំដំណើទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ចទៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល មួយសប្តាហ៍ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកជំទាវរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង នាយករងខុទ្ទកាល័យ ប្រធាននាយកដ្ឋាន ប្រធានវិទ្យាស្ថានជាតិអធិការកិច្ច និងមន្រ្តីរាជការទាំងអស់ សរុបចំនួន ២០រូប នៅទីស្តីការក្រសួងអធិការកិច្ច។

អត្ថបទទាក់ទង