ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមពិធីបើក “សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS)

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមពិធីបើក “សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ក្រោមប្រធានបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ។

សន្និសីទអន្តរជាតិដ៏មានសារសំខាន់នេះ គឺស្តែងឱ្យឃើញពីការតាំងចិត្តយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាគ្រប់ទម្រង់ សំដៅការពារផលប្រយោជន៍ និងសុវត្ថិភាពរបស់សាធារណជន ព្រមទាំងបង្កើនទំនុកចិត្តលើការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងយុគសម័យទំនើបនេះ។

រាជធានីភ្នំពេញ៖ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦៕

—

H.E. SOK Soken, Minister of Inspection, attended the opening ceremony of the “International Conference on Combating Online Scams (ICCOS 2026)” under the theme “Acting Together towards Breaking Chain and Eradication of Online Scams,” held under the high presidency of Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, at Sofitel Phnom Penh Phokeethra.

This crucial international conference reflects the firm determination of the Royal Government of Cambodia to combat all forms of technology-driven offenses, aiming to protect public safety and interests while bolstering trust in digital systems in the modern era.

Phnom Penh, September 23, 2026

អត្ថបទទាក់ទង