«ឯកសារទស្សនាទាននៃការរៀបចំ «ច្បាប់ស្តីពីអធិការកិច្ច» ត្រូវមានការរៀបចំនិងថ្លឹងថ្លែងជាជំហានឱ្យបានរឹងមាំ និងច្បាស់លាស់» សំដៅធ្វើឱ្យមានសុខដុមនីយកម្មនៃការងារត្រួតពិនិត្យជាប្រព័ន្ធ ដែលមានលក្ខណៈពេញលេញ សង្គតិភាព និងភាពប្រទាក់ក្រឡា»។ នេះជាការគូសបញ្ជាក់គន្លឹះរបស់ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំ ឯកសារទស្សនាទាននៃការរៀបចំ «ច្បាប់ស្តីពីអធិការកិច្ច»
«ឯកសារទស្សនាទាននៃការរៀបចំ «ច្បាប់ស្តីពីអធិការកិច្ច» ត្រូវមានការរៀបចំនិងថ្លឹងថ្លែងជាជំហានឱ្យបានរឹងមាំ និងច្បាស់លាស់» សំដៅធ្វើឱ្យមានសុខដុមនីយកម្មនៃការងារត្រួតពិនិត្យជាប្រព័ន្ធ ដែលមានលក្ខណៈពេញលេញ សង្គតិភាព និងភាពប្រទាក់ក្រឡា»។ នេះជាការគូសបញ្ជាក់គន្លឹះរបស់ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំ ឯកសារទស្សនាទាននៃការរៀបចំ «ច្បាប់ស្តីពីអធិការកិច្ច»។
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីបន្តពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំឯកសារទស្សនាទាននៃការរៀបចំ «ច្បាប់ស្តីពីអធិការកិច្ច» ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៅទីស្តីការក្រសួង។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីបន្តពិនិត្យពិភាក្សា ផ្លាស់ប្តូរយោបល់ និងផ្តល់ធាតុចូលនិងទស្សនទានគន្លឹះសំខាន់ៗទាំងក្នុងទិដ្ឋភាពបច្ចេកទេស ច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនៃការរៀបចំវឌ្ឍនភាពឯកសារទស្សនាទាននៃការរៀបចំ «ច្បាប់ស្តីពីអធិការកិច្ច» របស់ក្រសួង ឱ្យកាន់តែមានភាពពេញលេញ និងគ្រប់ជ្រុងជ្រោយ សំដៅឈានទៅបញ្ចប់នាពេលខាងមុខ។
រាជធានីភ្នំពេញ៖ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦៕
—
“The Concept Note on the drafting of the ‘Law on Inspection’ must be formulated and evaluated through steady, robust, and clear steps aimed at harmonizing systemic inspection work in a comprehensive, consistent, and interconnected manner.” This was key emphasis highlighted by H.E. SOK Soken, Minister of Inspection, during the meeting to review and discuss the formulation of the Concept Note for drafting the “Law on Inspection.”
H.E. SOK Soken, Minister of Inspection, chaired a meeting to continue reviewing and discussing the progress of formulating the Concept Note for drafting the “Law on Inspection,” with the participation of leaders and technical officials at the Ministry. This meeting was organized to continue reviewing, discussing, exchanging views, and providing essential inputs and key perspectives encompassing technical, legal, and relevant regulatory aspects on the progress of formulating the Ministry’s Concept Note for drafting the “Law on Inspection” to render it increasingly complete and comprehensive toward finalization in the near future.
Phnom Penh, November 4, 2026








