កិច្ចប្រជុំបេីកស្តីពីការធ្វេីអធិការកិច្ច​ ​លេីការអនុវត្តតួនាទី​ ភារកិច្ច​ ក្នុងការិយបរិច្ឆេទ២០២៣​ និងបណ្តាឆ្នាំពាក់ព័ន្ធ

|

នាព្រឹកថ្ងៃព្រហស្បតិ៍​ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា​ ឆ្នាំ២០២៤ ឯកឧត្តម ហេង ចាន់ឌី រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាប្រធានគណៈប្រតិភូ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំបេីកធ្វេីអធិការកិច្ច​លេីការអនុវត្តតួនាទី​ ភារកិច្ច​ ក្នុងការិយបរិច្ឆេទ២០២៣​ និងបណ្តាឆ្នាំពាក់ព័ន្ធ​ នៅក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម គង់​ វ៉ាញ​ អគ្គាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី​ ឯកឧត្តម​ លោក លោកស្រី​ ជាថ្នាក់ដឹកនាំ ព្រមទាំង លោក លោកស្រី ជាមន្ដ្រីរាជការគ្រប់អង្គភាពក្រោមឱវាទ នៅទីស្ដីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។

អត្ថបទទាក់ទង