កិច្ចប្រជុំបន្តពិនិត្យ និងកែសម្រួលសចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច ដឹកនាំដោយ លោកជំទាវរដ្ឋលេខាធិការប្រចាំការ សុខ វិឡាយ

|

នាថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងអធិការកិច្ច បានបើកកិច្ចប្រជុំ ដើម្បីបន្តពិនិត្យ និងកែសម្រួលសចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច ដឹកនាំដោយ លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមការងារតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជាអនុប្រធាន និងសមាជិកក្រុមការងារតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងអធិការកិច្ច នៅទីស្តីការក្រសួងអធិការកិច្ច។

អត្ថបទទាក់ទង