ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បន្តជួបប្រជុំជាមួយថ្នាក់ដឹកនាំទទួលបន្ទុកនៃនាយកដ្ឋានតាមដានការអនុវត្តច្បាប់ នាយកដ្ឋានអធិការកិច្ចទី ៣ និងនាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ

រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានបន្តជួបប្រជុំជាមួយថ្នាក់ដឹកនាំទទួលបន្ទុកនៃនាយកដ្ឋាននីមួយៗ រួមមាន៖ នាយកដ្ឋានតាមដានការអនុវត្តច្បាប់ នាយកដ្ឋានអធិការកិច្ចទី ៣ និងនាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវនៃក្រសួងអធិការកិច្ច ក្នុងគោលបំណងស្វែងយល់ឱ្យបានស៊ីជម្រៅអំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈម ព្រមទាំងស្ដាប់នូវសំណូមពរនានា ដើម្បីកំណត់ទិសដៅការងារ និងជំរុញវិស័យអធិការកិច្ចកម្ពុជាអោយកាន់តែប្រសើរឡើង។

អត្ថបទទាក់ទង