សារលិខិតអបអរសាទរ សូមគោរពជូនឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសដែលឯកឧត្តមត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់ សេចក្តីទុកចិត្តជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ
យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងអធិការកិច្ច សូមគោរពជូនពរ ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសដែលឯកឧត្តមត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្ដី ជ័យមង្គលគ្រប់ប្រការ គោរពជូនចំពោះ ឯកឧត្តម ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។