លោកជំទាវ សុភ័គ្គ ថាវី រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាប្រធានអនុគណៈកម្មការគ្រឿងឥស្សរិយយស និងលិខិតសរសើរ និងឯកឧត្តម សុឹម សុវណ្ណរិទ្ធិ អនុរដ្ឋលេខាធិការ និងជាអនុប្រធានអនុគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការគ្រឿងឥស្សរិយយស និងលិខិតសរសើរ

|

រាជធានីភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ – លោកជំទាវ សុភ័គ្គ ថាវី រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាប្រធានអនុគណៈកម្មការគ្រឿងឥស្សរិយយស និងលិខិតសរសើរ និងឯកឧត្តម សុឹម សុវណ្ណរិទ្ធិ អនុរដ្ឋលេខាធិការ និងជាអនុប្រធានអនុគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការគ្រឿងឥស្សរិយយស និងលិខិតសរសើរ នៃគណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ដើម្បីត្រួតពិនិត្យអំពីវឌ្ឍនភាពការងារ និងបានរៀបចំសេចក្តីកំណត់បែងចែកភារកិច្ចរបស់អនុគណៈកម្មការ ជម្រាបជូនដល់សមាជិក សមាជិកាដើម្បីជ្រាប និងទទួលយកទៅអនុវត្តមុនពេលសន្និបាត ពេលសន្និបាត និងក្រោយពេលសន្និបាត ឱ្យបានខ្ជាប់ខ្ជួន ទទួលបានផ្លែផ្កាល្អប្រសើរ ជូនដល់គណៈកម្មការរៀបចំសន្និបាត ដែលនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខនេះ។

អត្ថបទទាក់ទង