លោកជំទាវ សុភ័គ្គ ថាវី រដ្ឋលេខាធិការ ប្រធានប្រតិបត្តិគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម ក្រស្នា ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងដាក់ចេញនូវទិសដៅផែនការអនុវត្តសម្រាប់ឆ្នាំ២០២៦។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងសំខាន់ ដើម្បីជំរុញ និងលើកកម្ពស់ការអនុវត្ត យុទ្ធសាស្ត្រ ព៤ជ៤ របស់ក្រសួងអធិការកិច្ច ឱ្យសម្រេចបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកដល់ការអភិវឌ្ឍស្ថាប័ន តាមរយៈសកម្មភាពដ៏សកម្មរបស់គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងអធិការកិច្ច។
រាជធានីភ្នំពេញ៖ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦៕