សកម្មភាពរបស់ ក្រុមការងារធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងរបស់ក្រសួងអធិការកិច្ច និងក្រុមការងារធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងរបស់ក្រសួងមុខងារសាធារណៈ

សកម្មភាពរបស់ ក្រុមការងារធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងរបស់ក្រសួងអធិការកិច្ច និងក្រុមការងារធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងរបស់ក្រសួងមុខងារសាធារណៈ បាននិងកំពុងរៀបចំទីតាំង បំពាក់ឧបករណ៍បច្ចេកវិទ្យា និងរៀបចំសាលប្រជុំ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន (បន្ទប់ ៦០១ អគារ D ជាន់ទី៦ នៃទីស្តីការក្រសួង) ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ ភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់សម្រាប់ដំណើរការនៃការចុះធ្វើជំរឿនមន្រ្តីជាក់ស្ដែង រយៈពេល ២ថ្ងៃពេញ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ។

អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ មេត្តាចូលរួមសហការអនុវត្ត និងត្រូវបង្ហាញខ្លួននៅពេលចុះជំរឿនតាមកាលបរិច្ឆេទ និងទីតាំងដូចបានកំណត់ខាងលើ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ដើម) ឬលិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជា ឬប័ណ្ណសម្គាល់មន្ត្រីរាជការរបស់ក្រសួងអធិការកិច្ច ឱ្យបានគ្រប់ៗគ្នា និងដោយស្មារតីទទួលខុសត្រូវខ្ពស់។

រាជធានីភ្នំពេញ៖ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦៕

អត្ថបទទាក់ទង