ឯកឧត្តម ហេង លឹមទ្រី និងឯកឧត្តម អ៊ុន វ៉ាល់ឡឺរ៉ូ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចំពោះកិច្ច
រាជធានីភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ – ឯកឧត្តម ហេង លឹមទ្រី និងឯកឧត្តម អ៊ុន វ៉ាល់ឡឺរ៉ូ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចំពោះកិច្ចស្តីពីការជំរុញការទទួលពិនិត្យ និងដោះស្រាយពាក្យបណ្តឹងសម្រាប់សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥។ កិច្ចពិភាក្សាបានផ្តល់យោបល់ផ្តោតលើចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១.ក្រមសីលធម៌មន្ត្រីទទួលពិនិត្យ និងដោះស្រាយបណ្តឹងនៃក្រសួងអធិការកិច្ច
២.ការរៀបចំឯកសារ និងខ្លឹមសារសម្រាប់សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ពាក់ព័ន្ធនឹងការជំរុញការទទួលពិនិត្យ និងដោះស្រាយបណ្តឹង។









