ឯកឧត្តម អ៊ុន វ៉ាល់ឡឺរ៉ូ រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាប្រធានអនុក្រុមការងារពង្រឹងការងារដោះស្រាយបណ្ដឹង បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំរបៀបរបបការងារដូចខាងក្រោម
រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ – ឯកឧត្តម អ៊ុន វ៉ាល់ឡឺរ៉ូ រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាប្រធានអនុក្រុមការងារពង្រឹងការងារដោះស្រាយបណ្ដឹង បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំរបៀបរបបការងារដូចខាងក្រោម៖
១. ការពង្រឹងប្រសិទ្ធភាពនៃការទទួលពាក្យបណ្ដឹង ការចុះអង្កេតស្រាវជ្រាវពាក្យបណ្ដឹង ការវាយតម្លៃសំណុំរឿងបណ្ដឹង និងការបិទបញ្ចប់សំណុំរឿងបណ្តឹង។
២. សេចក្តីព្រាងនៃប្រកាសស្តីពីគោលការណ៍ណែនាំរបស់គណៈប្រតិភូចុះអង្កេតស្រាវជ្រាវបណ្តឹង និងទម្រង់របាយការណ៍លទ្ធផលនៃការអង្កេតស្រាវជ្រាវបណ្ដឹង ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាអនុប្រធាន ទីប្រឹក្សា និងសមាជិក សមាជិកា នៃអនុក្រុមការងារពង្រឹងការងារដោះស្រាយបណ្ដឹង នៃក្រុមការងារតាមដាននិងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្រ ព៤ជ៤ នៅទីស្ដីការក្រសួងអធិការកិច្ច។














