ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងជាសមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្ដាល សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រួមជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. វិស័យអធិការកិច្ច បានអញ្ជើញចូលរួមក្នុងកម្មវិធី «ដើរដើម្បីសន្តិភាព» (March for Peace) ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានស.ស.យ.ក.
ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងជាសមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្ដាល សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រួមជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. វិស័យអធិការកិច្ច បានអញ្ជើញចូលរួមក្នុងកម្មវិធី «ដើរដើម្បីសន្តិភាព» (March for Peace) ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានស.ស.យ.ក. នៅបរិវេណផ្សាររាត្រី ដែលធ្វើដំណើរដោយដើរថ្មើរជើងឆ្ពោះទៅកាន់ វិមានឯករាជ្យ។ គោលបំណងនៃកម្មវិធីនេះគឺដើម្បីបង្ហាញទៅអន្តរជាតិ រួមទាំងប្រជាជនថៃផងដែរថា កម្ពុជាមិនត្រូវការសង្គ្រាម កម្ពុជាចង់បានសុខសន្តិភាព ត្រូវការការផ្សះផ្សារ ដើម្បីកសាងជំនឿទុកចិត្តសារជាថ្មី និងបញ្ចប់វិនាសកម្មទាំងឡាយលើប្រជាជាតិប្រទេសទាំងពីរ។
រាជធានីភ្នំពេញ៖ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥៕
—
H.E. SOK Soken, Minister of Inspection, Member of the Standing Committee of the Central Committee of the Union of Youth Federations of Cambodia (UYFC), together with leaders and members of the UYFC from the inspection sector, participated in the “March for Peace” event, under the presidency of H.E. Hun Many, Deputy Prime Minister, Minister of Civil Service, President of the UYFC, commencing from the Night Market area and proceeding on foot toward the Independence Monument. The objective of this event was to convey a clear message to the international community, including the people of Thailand, that Cambodia does not seek war, but rather aspires to peace, reconciliation, and the rebuilding of mutual trust, with a view to ending acts of destruction affecting the peoples and nations of both countries.
Phnom Penh, 18 December 2025















