ឯកឧត្ដម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចូលរួមពិធីបុណ្យសព ឧបាសក កែវ ជា ត្រូវជាឪពុកបង្កើតរបស់លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំក្រៃលែងនេះ ឯកឧត្តមរដ្ឋមន្ត្រី សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារទាំងមូល និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសក កែវ ជា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

រាជធានីភ្នំពេញ៖ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥៕

H.E. SOK Soken, Minister of Inspection, led a delegation of the Ministry of Inspection to attend the funeral ceremony of the Late Lay Devotee KEO Chea, the father of H.E. Mrs. CHEA Leang, Prosecutor General of the General Prosecution Office to the Supreme Court, who passed away on 16 December 2025 at the age of 86 due to illness.

On this occasion of profound and solemn mourning, H.E. Minister extended his deepest condolences to the bereaved family and respectfully offered prayers, wishing that the soul of the Late Lay Devotee KEO Chea may attain a peaceful rebirth.

Phnom Penh, 17 December 2025

អត្ថបទទាក់ទង