លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះរៀបចំវេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជូនដល់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋសរុបចំនួន ៣៣៦នាក់ (ស្រី ១០៨នាក់) នៅសាលាស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីសំណាក់លោកអភិបាលរងខេត្ត ប្រធានមន្ទីរអធិការកិច្ចខេត្ត តំណាងស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។

គួររំលឹកផងដែរថា វេទិកាផ្សព្វផ្សាយច្បាប់នេះត្រូវបានរៀបចំឡើងស្របតាមយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ដោយតម្រង់ទិសលើការពង្រឹងកម្មវិធីអប់រំស្តីពីអភិបាលកិច្ច និងបញ្ហាច្បាប់ដល់សាធារណជន និងភាគីពាក់ព័ន្ធ។ ក្នុងឱកាសនោះ អង្គពិធីទាំងមូលបានយកចិត្តទុកដាក់ស្ដាប់យ៉ាងផុសផុលនូវការបកស្រាយយ៉ាងក្បោះក្បាយពីសំណាក់មន្ត្រីជំនាញ និងតំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងតំណាងស្នងការនគរបាលខេត្ត ដែលបានចែករំលែកនូវទិដ្ឋភាពច្បាប់ បទពិសោធជាក់ស្តែងនៃការបង្ក្រាប និងផលប៉ះពាល់នៃគ្រឿងញៀនចំពោះបុគ្គល គ្រួសារ និងសង្គមជាតិទាំងមូល ដើម្បីពង្រឹងការយល់ដឹងឱ្យកាន់តែស៊ីជម្រៅ និងជំរុញស្មារតីម្ចាស់ការក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនក្នុងសង្គមឱ្យមានប្រសិទ្ធភាពខ្ពស់។
ខេត្តកំពង់ឆ្នាំង៖ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦៕