ឯកឧត្ដមបណ្ឌិត ចាប សុថារិទ្ធ និងឯកឧត្ដមបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាលើកម្មវិធីសិក្សារបស់វិទ្យាស្ថានជាតិអធិការកិច្ច
ឯកឧត្ដមបណ្ឌិត ចាប សុថារិទ្ធ និងឯកឧត្ដមបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាលើកម្មវិធីសិក្សារបស់វិទ្យាស្ថានជាតិអធិការកិច្ច ដោយផ្តោតលើការពិនិត្យ និងតម្រង់ទិសលើគោលនយោបាយរបស់វិទ្យាស្ថាន ពិភាក្សាលើបញ្ហាប្រឈមពាក់ព័ន្ធនឹងកម្មវិធីបណ្តុះបណ្តាល ព្រមទាំងការកែសម្រួល និងកំណត់មុខវិជ្ជាសិក្សាឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃវិទ្យាស្ថានជាតិអធិការកិច្ច នៅទីស្ដីការក្រសួង។
រាជធានីភ្នំពេញ៖ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦៕






