សកម្មភាពចុះរៀបចំពិធីផ្សព្វផ្សាយច្បាប់និងជំរុញការអនុវត្តច្បាប់របស់មន្ទីរអធិការកិច្ចខេត្តតាកែវ
លោក ឯមរតនៈ ប្រធានមន្ទីរអធិការកិច្ចខេត្តតាកែវ បានដឹកនាំក្រុមការងារ សហការជាមួយរដ្ឋបាលឃុំពេជសារ រៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង និងជំរុញការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជូនដល់ក្រុមប្រឹក្សាឃុំ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រជាការពារ និងអាជ្ញាធរភូមិ សរុបចំនួន ៦៣នាក់ (ស្រី ១២នាក់) ដោយពិធីនេះបានប្រព្រឹត្តទៅនៅឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ។
ខេត្តតាកែវ៖ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦៕







