ពិធីអប់រំនិងផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនរបស់មន្ទីរអធិការកិច្ចខេត្តកំពង់ឆ្នាំង
លោក ម៉មម៉ៅ អនុប្រធានមន្ទីរអធិការកិច្ចខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារ ចុះរៀបចំពិធីអប់រំ និងផ្សព្វផ្សាយច្បាប់ស្តីពី «ការត្រួតពិនិត្យគ្រឿងញៀន» ដោយមានការចូលរួមពីអាជ្ញាធរឃុំ-ភូមិ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល លោកនាយក លោកនាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ៤៥០នាក់ ដែលកម្មវិធីនេះបានប្រព្រឹត្តទៅនៅវិទ្យាល័យបរិបូណ៌ត្បូង ស្ថិតក្នុងឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ខេត្តកំពង់ឆ្នាំង៖ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦៕






