កិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងរបស់មន្ទីរអធិការកិច្ចខេត្តព្រះសីហនុ
លោក អេងតែតតា ប្រធានមន្ទីរអធិការកិច្ចខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ ជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរ រួមមាន៖ ប្រកាសស្តីពីក្រមសីលធម៌មន្ត្រីនៃក្រសួងអធិការកិច្ច សេចក្តីណែនាំស្តីពីការពង្រឹងប្រសិទ្ធភាពការងារទទួលពាក្យបណ្តឹង និងសេចក្តីសម្រេចស្តីពីការបង្កើតយន្តការពិនិត្យលើការទទួលពាក្យបណ្តឹង ដោយកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរអធិការកិច្ចខេត្តព្រះសីហនុ។
ខេត្តព្រះសីហនុ៖ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦៕






