ក្រសួងអធិការកិច្ច រួមសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរខេត្តកំពត បានចុះផ្សព្វផ្សាយច្បាប់ស្តីពី «ការត្រួតពិនិត្យគ្រឿងញៀន» នៅស្រុកទឹកឈូ
ខេត្តកំពត៖ រសៀលថ្ងៃសុក្រ១១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងអធិការកិច្ច រួមសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរខេត្តកំពត បានចុះផ្សព្វផ្សាយច្បាប់ស្តីពី «ការត្រួតពិនិត្យគ្រឿងញៀន» នៅស្រុកទឹកឈូ ខេត្តកំពត ស្ថិតក្នុងសាលសាលាខេត្តកំពត ក្រោមអធិបតីភាព លោកជំទាវ ថាក់ ឡានី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងមានការអញ្ជើញចូលរួមពី ឯកឧត្តមឧត្តមសេនីយ៍ឯក ឯម ហ៊យ និង ឯកឧត្តម សេន សាប៊ីល អភិបាលរងខេត្តកំពត និង លោកអគ្គនាយករង លោកប្រធាននាយកដ្ឋានលោកប្រធានមន្ទីរ អង្គភាព អភិបាលរងស្រុកទឹកឈូកងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ និងសិស្សានុសិស្សសរុប ៣៦៣នាក់ (ស្ត្រី ១៣៩នាក់) ដោយបានឆ្លើយសំណួរពាក់ពន្ន្ធ័នឹងទិដ្ឋភាពច្បាប់និងបទពិសោធជាក់ស្តែងដោយមន្រ្តីជំនាញ តំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ខេត្តកំពតគ្រប់សំណួរ។






