ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យពិភាក្សាផែនការប្រតិបត្តិអធិការកិច្ច និងបានណែនាំដល់គណ:ប្រតិភូអធិការកិច្ច
ភ្នំពេញ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យពិភាក្សាផែនការប្រតិបត្តិអធិការកិច្ច និងបានណែនាំដល់គណ:ប្រតិភូអធិការកិច្ច ដែលនឹងត្រៀមចុះបំពេញបេសកកម្មការងារនៅពេលខាងមុខនេះ ដោយមានការអញ្ចើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអធិការកិច្ច លោកអគ្គនាយករងអធិការកិច្ច ឯកឧត្តមប្រធាននាយកដ្ឋានអធិការកិច្ចទី៣ ថ្នាក់ដឹកនាំ សមាជិកសមាជិកាគណ:ប្រតិភូអធិការកិច្ច រួមទាំងមន្ដ្រីរាជការទាំងអស់នៃនាយកដ្ឋានអធិការកិច្ចទី៣ ចំណុះអគ្គនាយកដ្ឋានអធិការកិច្ច នៃក្រសួងអធិការកិច្ច។