ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំសម្រុះសម្រួល និងដោះស្រាយវិវាទដីទំនាស់ទំហំ ៧៥ ហិចតា នៅភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង
ព្រឹកថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំសម្រុះសម្រួល និងដោះស្រាយវិវាទដីទំនាស់ទំហំ ៧៥ ហិចតា រវាងឈ្មោះ ម៉ា សុវណ្ណា និងឈ្មោះ ឆាយ ប្រុស ដែលមានវិវាទជាមួយឈ្មោះ ទូច ស្រូយ មានទីតាំងនៅភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង និងឯកឧត្តម លោក លោកស្រី ជាសមាសភាពគណៈប្រតិភូ ព្រមទាំងគូភាគីដើមបណ្តឹង ចុងបណ្តឹង នៅទីស្តីការក្រសួងអធិការកិច្ច៕
![](https://inspection.gov.kh//wp-content/uploads/2023/12/411728496_765721088931576_2475392522640869149_n-1024x683.jpg)
![](https://inspection.gov.kh//wp-content/uploads/2023/12/411661763_765721135598238_7528400576436535802_n-1024x683.jpg)
![](https://inspection.gov.kh//wp-content/uploads/2023/12/411612928_765721198931565_5220116853457596779_n-1024x683.jpg)
![](https://inspection.gov.kh//wp-content/uploads/2023/12/411347976_765721222264896_8333288701024999935_n-1024x683.jpg)
![](https://inspection.gov.kh//wp-content/uploads/2023/12/411379865_765721208931564_6482036569711670397_n-1024x683.jpg)
![](https://inspection.gov.kh//wp-content/uploads/2023/12/411389883_765721355598216_1569083678931033768_n-1024x683.jpg)
![](https://inspection.gov.kh//wp-content/uploads/2023/12/411315701_765721152264903_7271400378855025676_n-1024x683.jpg)
![](https://inspection.gov.kh//wp-content/uploads/2023/12/410530924_765721165598235_6540277615919196702_n-1024x725.jpg)
![](https://inspection.gov.kh//wp-content/uploads/2023/12/411666984_765721108931574_3416690420461382338_n-1024x683.jpg)
![](https://inspection.gov.kh//wp-content/uploads/2023/12/411640563_765721148931570_2552782942344783465_n-1024x683.jpg)
![](https://inspection.gov.kh//wp-content/uploads/2023/12/411433276_765721145598237_5290712040861567714_n-1024x683.jpg)