កិច្ចប្រជុំក្រុមការងាររៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០២៤-២០២៨ របស់ក្រសួងអធិការកិច្ច
នាព្រឹកថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ លោកជំទាវ សុខ វិឡាយ រដ្ឋមន្ត្រីស្តីទីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងាររៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០២៤-២០២៨ របស់ក្រសួងអធិការកិច្ច ដោយមានការអញ្ជេីញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាក្រុមការងារទាំអស់ នៅទីស្តីការក្រសួងអធិការកិច្ច។