កិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលស្មារតីអង្គប្រជុំថ្នាក់ដឹកនំាក្រសួងប្រចំាសប្ដាហ៍ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងអធិការកិច្ច កាលពីថ្ងៃទី២៩ ខែមករា ឆ្នំា២០២៤, និងការពិនិត្យផែនការប្រតិបត្តិអធិការកិច្ច រួមជាមួយអនុសាសន៍ណែនាំជូនដល់គណ:ប្រតិភូអធិការកិច្ច

|

ព្រឹកថ្ងៃអង្គារ ៥ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការ បានអញ្ជើញដឹកនំាកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលស្មារតីអង្គប្រជុំថ្នាក់ដឹកនំាក្រសួងប្រចំាសប្ដាហ៍ និងប្រសាសន៍ណែនំាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងអធិការកិច្ច កាលពីថ្ងៃទី២៩ ខែមករា ឆ្នំា២០២៤ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនាយកដ្ឋានអធិការកិច្ចទី៣ ស្របពេលជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានពិនិត្យពិភាក្សាផែនការប្រតិបត្តិអធិការកិច្ច និងបានណែនាំដល់គណ:ប្រតិភូអធិការកិច្ច ដែលនឹងត្រៀមចុះបំពេញបេសកកម្មការងារនៅពេលខាងមុខនេះ ដោយមានការអញ្ចើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអធិការកិច្ច, លោកអគ្គនាយករងអធិការកិច្ច, ឯកឧត្តមប្រធាននាយកដ្ឋានអធិការកិច្ចទី៣ ថ្នាក់ដឹកនាំ សមាជិកសមាជិកាគណ:ប្រតិភូអធិការកិច្ច រួមទាំងមន្ដ្រីរាជការទំាងអស់នៃនាយកដ្ឋានអធិការកិច្ចទី៣ ចំណុះអគ្គនាយកដ្ឋានអធិការកិច្ច នៃក្រសួងអធិការកិច្ច នៅសាលប្រជុំសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទីស្ដីការក្រសួងអធិការកិច្ច។

អត្ថបទទាក់ទង