ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងអធិការកិច្ច

រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងអធិការកិច្ច ដើម្បីតាមដានវឌ្ឍនភាពនៃការរៀបចំរបស់អនុគណៈកម្មការនានា និងប្រមូលធាតុចូលបន្ថែម ក្នុងការរៀបចំសន្និបាតក្រសួងនាពេលខាងមុខ ប្រកបដោយភាពរលូន និងជោគជ័យ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធនៃគណៈកម្មការរៀបចំសន្និបាតជាច្រើនរូប។

អត្ថបទទាក់ទង