ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានដឹកនាំគណៈប្រតិភូក្រសួង ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ ព្រមទាំងបាននាំយកអំណោយជាសម្ភារៈបរិក្ខារប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងឧបភោគបរិភោគចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់អាស្រ័យបណ្ដោះអាសន្ននៅមណ្ឌលសុវត្ថិភាពសម្រាប់ជនភៀសសឹក ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ស្ថិតនៅក្នុងវត្តឧត្តរគិរីទួលអណ្ដែត ក្នុងខេត្តព្រះវិហារ។ ១២/០៨/២០២៥18/08/2025
ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ចបានបន្តដឹកនាំគណៈប្រតិភូក្រសួងចុះជួបសំណេះសំណាល ព្រមទាំងបាននាំយកអំណោយជាសម្ភារៈបរិក្ខារប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងឧបភោគបរិភោគប្រគល់ជូនដល់បងប្អូនកងកម្លាំងជួរមុខដែលកំពុងឈរជើងការពារ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ។ ១២/០៨/២០២៥18/08/2025
ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានដឹកនាំគណៈប្រតិភូក្រសួងបន្តចុះជួបសាកសួរសុខទុក្ខ ព្រមទាំងបាននាំយកអំណោយជាសម្ភារៈបរិក្ខារប្រើប្រាស់ គ្រឿងឧបភោគបរិភោគចែកជូនបងប្អូនដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក។ ១២/០៨/២០២៥18/08/2025
ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានទទួលជួបសម្ដែងការគួរសម និងទទួលអំណោយសប្បុរសធម៌ពីប្រតិភូសភាពាណិជ្ជកម្មខេត្តហ៊ូណានប្រចាំនៅកម្ពុជា ដឹកនាំដោយ លោក Huang Liping នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មខេត្តហ៊ូណានប្រចាំនៅកម្ពុជា នៅទីស្ដីការក្រសួងអធិការកិច្ច។ ១១/០៨/២០២៥12/08/2025
ឯកឧត្តម ព្រហ្ម វិចិត្រសុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាប្រធានគណៈប្រតិភូ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយឯកឧត្តម ម៉ឹង វុធី អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ ដើម្បីពិនិត្យ និងពិភាក្សាលើពាក្យស្នើសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋ ០៨/០៨/២០២៥11/08/2025
ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាប្រធានអនុក្រុមការងារពង្រឹងការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់ ០៨/០៨/២០២៥11/08/2025
ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពការងារសំខាន់ៗរបស់ក្រសួង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូប នៅទីស្ដីការក្រសួងអធិការកិច្ច។ ០៧/០៨/២០២៥11/08/2025
ឯកឧត្តម អ៊ុន វ៉ាល់ឡឺរ៉ូ រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាប្រធានអនុក្រុមការងារពង្រឹងការងារដោះស្រាយបណ្ដឹង បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងប្រកាសស្តីពីគោលការណ៍ណែនាំ នៃការចុះអង្កេតស្រាវជ្រាវនិងដោះស្រាយបណ្តឹងរបស់គណៈប្រតិភូ ០៦/០៨/២០២៥11/08/2025