ពិធីផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោករបស់មន្ទីរអធិការកិច្ចខេត្តក្រចេះ

លោក អ៊នមុនទ្រី ប្រធានមន្ទីរអធិការកិច្ចខេត្តក្រចេះ បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយរដ្ឋបាលស្រុកចិត្របុរី រដ្ឋបាលឃុំកន្ទួត អធិការដ្ឋាននគរបាលស្រុក និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះរៀបចំពិធីផ្សព្វផ្សាយ «ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក» ជូនដល់ប្រជាពលរដ្ឋសរុបចំនួន ៨៧នាក់ (ស្រី ២៥នាក់) ដោយកម្មវិធីនេះបានប្រព្រឹត្តទៅនៅបរិវេណសាលាឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។

ខេត្តក្រចេះ៖ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦៕

អត្ថបទទាក់ទង