ឯកឧត្តម ណុប ចាន់ណារិន្ទ និងឯកឧត្តម ឈួរ រស្មីឫទ្ធិ រដ្ឋលេខាធិការក្រសួងអធិការកិច្ច អញ្ជើញដឹកនាំប្រជុំថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានអធិការកិច្ចទី២ ដើម្បីពិនិត្យវឌ្ឍនភាពការងារ
រាជធានីភ្នំពេញ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ – ឯកឧត្តម ណុប ចាន់ណារិន្ទ និងឯកឧត្តម ឈួរ រស្មីឫទ្ធិ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំប្រជុំថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានអធិការកិច្ចទី២ ដើម្បីពិនិត្យ វឌ្ឍនភាពការងារ តាមរបៀបវារ:ចំនួន៥ដូចខាងក្រោម:
១-ពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥
២-ពិនិត្យនិងពិភាក្សាឆ្លងផែនការ ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋានឆ្នាំ២០២៥
៣-ផ្សព្វផ្សាយអនុសាសន៍ឯកឧត្តមរដ្ឋមន្ត្រី ក្នុងស្មារតីអង្គប្រជុំប្រចាំសប្តាហ៍ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤
៤-មតិចូលរួមរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាអង្គប្រជុំ
៥-មតិបូកសរុប